នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងនាំយកឱសថ ចំនួន១២កេស និងឧបករណ៍តេស្តរហ័សកូវីត-១៩ ១០ប្រអប់តូច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវ ទៅប្រគល់ជូនដល់មណ្ឌលសុខភាពចំនួន០៣ គឺមណ្ឌលសុខភាពព្រៃទឹង មណ្ឌលសុខភាពព្រៃដើមថ្នឹង និងមណ្ឌលសុខភាពអំពិលក្រៅ ខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការការងារសង្គម និងការងារមនុស្សធម៌។ សូមជម្រាបថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានមកពីមូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន